គួរឲ្យភ្ញាក់ផ្អើល! បណ្តុំផ្កាយក្នុងកាឡាក់ស៊ី​មួយ បានកកើត​ឡើងតែ ២៥០លានឆ្នាំប៉ុណ្ណោះ ក្រោយ​បន្ទុះ Big Bang!

0

 

(វ៉ាស៊ីនតោន)៖ ការអង្កេតថ្មីមួយ​បានឲ្យដឹងថា ​​ផ្កាយមួយក្រុម​នៅក្នុងកាឡាក់ស៊ី​ ដែលស្ថិត​នៅចម្ងាយ​ ១៣.២៨ពាន់លានឆ្នាំ​ពន្លឺ​ពីយើង បាន​កកើតឡើង​ត្រឹមតែ ២៥០លានឆ្នាំ​ប៉ុណ្ណោះ ក្រោយពីមហា​ព្រឹត្តិការណ៍​នៃបន្ទុះ Big Bang ដែលនេះគឺ​ជាការរឿងរកដ៏សំខាន់​មួយផ្សេង​ទៀត ក្នុង​វិស័យ​តារាសាស្រ្ត​លើផែនដី។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីវែបសាយ Space.com នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។

​បើតាមលទ្ធផល​នៃការស្រាវជ្រាវ​ខាងលើ នៅក្នុងកាឡាក់ស៊ី​ដ៏ឆ្ងាយមួយឈ្មោះ MACS1149-JD1 ផ្កាយនានា បាន​ចាប់​កំណើត​ឡើង​​នៅ​​​ជំនាន់​​ដំបូងៗ​ ​នៃប្រវត្តិសាស្រ្ត​ចក្រវាឡ​របស់​​យើង ពោលគឺនៅ ២៥០លានឆ្នាំ ក្រោយពី​ព្រឹត្តការណ៍ Big Bang ​បាន​កន្លង​ផុតទៅ ដួងតារា​នៅក្នុង​កាឡាក់ស៊ីនេះ ក៏បាន​ចាប់កំណើត​ឡើង។

គួរជម្រាបថា លទ្ធផលស្រាវជ្រាវ​ថ្មីនេះ នឹងអាចជួយដល់​​កិច្ចខិតខំប្រឹង​ប្រែង​របស់អ្នក​វិទ្យាសាស្រ្ត ក្នុងការស្វែងរកចំណុច​នៅក្នុងប្រវត្តិសាស្រ្ត​​នៃ​ចក្រវាឡ ដែលផ្កាយ និងកាឡាក់ស៊ី បានកកើតឡើង​ជាលើកដំបូង​បំផុត ដែលគេ​ហៅថា Cosmic Dawn ដើម្បីផ្តល់ចម្លើយ​ចំពោះអាថ៌​កំបាំង​ធំៗជាច្រើន ​នៅក្នុងផ្នែកតារាសាស្រ្ត​នាសម័យ​ទំនើបនេះ៕​

ចែករំលែក