អាមួយថ្មីនេះ គឺខ្លាំងជាងកែវយឺតអវកាស Hubble រហូតដល់ ១០០ដង…

0

 

(អាមេរិក)៖ ក្រុមហ៊ុន​វិស្វកម្ម​អវកាស Bolder-based Ball Aerospace នឹងដើរតួយ៉ាង​សំខាន់​មួយ ក្នុងការកសាង​កែវយឺត​អវកាសជំនាន់ថ្មីមួយ ដែលកិច្ច​ព្រមព្រៀងរវាងអង្គការ NASA និងក្រុមហ៊ុននេះមានទំហំទឹកប្រាក់ ១១៣.២លានដុល្លារ (ការផលិត​បរិក្ខាបន្ថែម)។ នេះបើតាម​ការចេញផ្សាយ​ដោយ Denver Post នាល្ងាច​ថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។

ក្រុមហ៊ុន​បាន​ទទួលកិច្ចសន្យា​ក្នុងតម្លៃ ១១៣.២លានដុល្លារ ដើម្បីសាងសង់​បរិក្ខាបឋមមួយចំនួន​​ សម្រាប់បំពាក់លើកែវយឺតអវកាស Wide Field Infrared Survey Telescope ឬ WFIST របស់អង្គការ​​ណាសា។ «វានឹងក្លាយជាការ​ទទួលបានរូបភាព ​ដ៏ធំបំផុត​មិនធ្លាប់មាននៃ​សកលលោក»។នេះគឺជា​ការលើ​ក​ឡើងរបស់លោក Claire Saravia អ្នកទទួល​បន្ទុកផ្នែកទំនាក់ទំនង​នៅឯ​មជ្ឈមណ្ឌល NASA’s Goddard Space Flight Center ក្នុងរដ្ឋ Maryland។

Telescope ថ្មីនេះ ដែលត្រូវបានគេ​រំពឹងថា នឹងត្រៀមខ្លួនរួច​ជាស្រេច​ដើម្បីបាញ់បង្ហោះ​ នៅត្រឹមពាក់កណ្ដាល​ឆ្នាំ២០២០ ក្នុងតម្លៃជាង ៣.២​ពាន់លានដុល្លារ ទួលបាន​ការសសើរ​ពីអង្គការណាសាថា ជាបងប្អូនជីដូនមួយជាមួយនឹង Hubble Space Telescope។ ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍​ចុះផ្សាយ​នៅគេហទំព័រ​ណាសា ប្រធាន​ក្រុមការងារផ្នែក​វិទ្យាសាស្ត្រមកពី WFIRST លោក David Spergel ក៏បាន​និយាយថា «រូបភាពមួយ​មកពី Hubble ប្រៀបបាន​ទៅនឹងផ្ទាំងរូបភាព​ដ៏ល្អនៅលើជញ្ជាំង ខណៈរូបភាព​មួយរបស់ WFIRST នឹងគ្របដណ្ដប់​ទាំងមូលលើជញ្ជំាង​ផ្ទះរបស់​អ្នក»។

បច្ចេកវិទ្យាមកពី Ball នឹងជួយផ្តិចយករូបភាពទាំងនេះ។ ក្រុមហ៊ុននឹងរចនា វិភាគ អភិវឌ្ឍ ផលិត រួមបញ្ចូល ធ្វើតេស្ដ និងវាយតម្លៃ លើ The Wide Field Instrument Opto-Mechanical Assembly សម្រាប់បេសកកម្ម WFIRST។ នេះបើតាមសេចក្ដីថ្លែង
ការណ៍របស់ណាសា។

គួរបញ្ជាក់ថា telescope ថ្មី នឹងមានសមត្ថភាព​ផ្ដិតយករូបភាព 300-megapixel ពោលឺធំជាង ១០០ដង នៃរូបភាពថត​ដោយ Hubble Space Telescope នៅក្នុង​កម្រិតគុណភាព​ដូចគ្នា ប៉ុន្តែវានឹងមាន​ភាពលម្អិតជាង Hubble ឆ្ងាយខ្លាំងមែនទែន​តែម្តង៕

ចែករំលែក