ចង់ទៅលេង​ភពអេលៀនដែរទេ? សាកវិធីមួយ​នេះអាចឲ្យ​លោកអ្នក ស្គាល់​អារម្មណ៍​នៅភព​ផ្សេង​បាន…

0

 

(អាមេរិក)៖ ដោយសារតែ​បច្ចេកវិទ្យា​នាពេលបច្ចុប្បន្ន​ មានភាពជឿនលឿន​កាន់តែខ្លាំង អ្នកមិនចាំបាច់​ត្រូវការមានយាន​អវកាស ទើបអាច​ធ្វើ​ការរុករកនៅភព​អេលៀនបាន​នោះឡើយ តែយើង​អាចកសាង​អារម្មណ៍រំភើប​នេះ ដោយខ្លួន​ឯងបាន តាម​រយៈបច្ចេកវិទ្យាកំពុង​ពេញនិយម​មួយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​​ចេញពី​វែបសាយ Space.com នៅល្ងាចថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។

កម្មវិធី​ប្រភេទ «360-Degree» មួយរបស់ទីភ្នាក់ងារ​អវកាស NASA អាចផ្តល់ឱកាស​ឲ្យយើងឈរនៅលើ​ផ្ទៃនៃភព TRAPPIST-1d, Kepler-186f, និងភពក្រៅ​ប្រព័ន្ធព្រះអាទិត្យមួយចំនួនផ្សេង​ទៀត ដោយវាអាចជាបទ​ពិសោធន៍ដ៏អស្ចារ្យ សម្រាប់អ្នក​ដែលមានក្តីសម្រៃចង់​ដឹង​ថា ​ភពទាំងនោះ​អាចមាន​លក្ខណៈ​យ៉ាង​ដូចម្តេច​ទៅ។ នេះ​គឺជាលីងដើម្បីចូលទៅកាន់កម្មវិធីរបស់ NASA៖ https://exoplanets.nasa.gov/alien-worlds/exoplanet-travel-bureau/explore-kepler-186f/

គួរជម្រាបថា យ៉ាងណាមិញ​ទេសភាពក៏ដូចជាផ្ទៃមេឃ​ចម្លែកៗរបស់ភពទាំងនោះ គឺគ្រាន់តែជាការ​សម្រើសម្រៃចេញ​មកប៉ុណ្ណោះ ពីព្រោះ​ថាសូម្បី​តែភពអេលៀន ដែលគេចាត់ទុកថា នៅក្បែរយើង​បំផុតនោះ គឺមានចម្ងាយ​ឆ្ងាយខ្លាំងពេក​ដែល​ពុំអាចឲ្យ​មានការថតផ្តិតយក​រូប​ភាព​លម្អិត​ណាមួយ ពីផែនដី​ ឬពី​ប្រព័ន្ធ​អាទិត្យយើង​បាន​ឡើយ។

បញ្ជាក់៖ សម្រាប់បងប្អូន​ដែលចង់ទស្សនា Virtual Reality ឬក៏​ឯកសារ​​ប្រភេទ Gift ខ្លីៗនោះ អាចចុចទស្សនា​លីងខាងលើ តាមរយៈ Browser ក្នុងទូរស័ព្ទ ឬកុំព្យូទ័ររបស់​លោក ឬក៏អាចចូលទៅក្នុងវែបសាយមួយនេះ​ក៏បាន គឺ៖ https://www.space.com/40699-exoplanets-virtual-tour-nasa-tool.html សូមអរគុណ៕

ចែករំលែក