ឧទ្យានដូចក្នុងរឿង «Star Wars» ជិតក្លាយជា​ការពិត! នេះ​ជាក្តី​សុបិន្តដែលមនុស្ស​ចង់ឃើញ…

0

 

(អាមេរិក)៖ ឧទ្យាន​របស់ Disney ដើម្បីបំពេញទៅតាម​អ្នកស្រមៃ ចង់ឃើញទិដ្ឋភាព​ពិតៗ នៃភាពយន្ត​អវកាស Star War នោះកាន់តែខិតជិត​ទៅរកការពិតមែនទែន​ហើយ ព្រោះសកម្មភាព​សាងសង់ គឺកំពុងដុតដៃដុត​ជើង ដើម្បីឈានទៅរកការសម្រេច​ជាស្ថាពរ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Space ដែលត្រូវបាន​ដកស្រង់​នៅយប់​ថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងឱកាសនៃ​ការបើកបង្ហាញការដ្ឋានកំពុងសាងសង់ តារាសម្តែង និងជាតួសំខាន់​ក្នុងភាពយន្ត Star Wars គឺលោក Warwick Davis ក៏បានបង្ហាញវត្តមានរង់ចាំទទួល​ភ្ញៀវចូលមកឧទ្យាន Star Wars កំពុងសាងសង់ ដែលបានគេដាក់រហស្សនាមថា «ឧទ្យាន Star Wars បទពិសោធន៍​នៃជីវិតដ៏រំភើប​ពិតៗ» នេះ​ផងដែរ។ សម្រាប់ឧទ្យាន Disney នេះនឹងត្រូវដាក់​ឲ្យដំណើរការជាផ្លូវការ នៅឆ្នាំ២០១៩​ខាងមុខ។

ឧទ្យាន Star Wars របស់ Disney នឹងក្លាយជាទីលានមួយ​ធំធេងផ្សេងទៀត ដែលត្រូវបាន​​បន្ថែមទៅក្នុងសួន​របស់ខ្លួន ដូច្នេះវានឹងក្លាយជា​កន្លែងដែលទាក់ទាញ​ខ្លាំងសម្រាប់​ក្មេងៗ ជាពិសេសយុវវ័យ​ដែលស្រឡាញ់ ទិដ្ឋភាពក្នុង​ខ្សែភាពយន្ត Star Wars និងអ្នកដែល​ស្រឡាញ់ទិដ្ឋភាព នៃកាឡាក់ស៊ី ភព ផ្កាយ និងទិដ្ឋភាព​តាមបែប​ប្រឌិត-វិទ្យាសាស្ត្រ បន្ថែមដោយ​ភ្លើងពណ៌ បែបអណ្តែត​អណ្តូងជាច្រើន​ទៀត។

ដូច្នេះ​សង្ឃឹមថា យើងទាំងអស់គ្នាដែល​ស្រឡាញ់វិស័យ​វិទ្យាសាស្ត្រ និង​អវកាស អាចមាន​លទ្ធភាព ឬឱកាស ទៅទស្សនា​ដោយផ្ទាល់​នូវសួន Star Wars ដែល​កំពូងព្យាយាម​កែច្នៃ ឲ្យស្របទៅតាមទិដ្ឋភាពជាក់ស្តែង​នៃសាច់រឿងនោះ ដូចជាការ​ធ្វើដំណើរឆ្លងកាត់​កាឡាក់ស៊ី ការរកឃើញ​ភពនៅប្រព័ន្ធ​ផ្កាយផ្សេង និងដើរហើរនៅ​បរិស្ថាននៃភព​ ដែល​មនុស្ស​បាន​ទៅដល់នោះ៕

ចែករំលែក