ពិតជាអស្ចារ្យ! ក្រុមតារាវិទូ «បង្ហាញពីការចាប់កំណើត​នៃភពយក្ស» ដ៏គួរឲ្យរំភើបបំផុត​ចម្ងាយរាប់រយ​ឆ្នាំពន្លឺ​ពី​ផែនដី!

0

(អាមេរិក)៖ រូបភាពដ៏អស្ចារ្យ​មួយប្រភេទថ្មី បង្ហាញពីភពអេលៀនធំ​​ជាងផែនដីយើង រាប់ពាន់ដងដែលទើប​ត្រូវបានរកឃើញ កំពុងលេចចេញ​ជារូបរាងឡើង​ពីសំណុំនៃ​ឧស្ម័ន និង​ធូលី នៅជុំវិញផ្កាយក្មេង​ខ្ចីមួយ​ដួង។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ វែបសាយ Space.com នៅព្រឹក​ថ្ងៃអង្គារ ទី០៣ ខែមិថុនា ឆ្នាំ២០១៨។

សំណុំឧស្ម័ន និងធូលីអវកាស ដែលមានរាង​ដូចបន្ទះឌីស នៅជុំវិញ​ផ្កាយក្មេងៗ គឺជាទីកំណើត​របស់ភពនានា ប៉ុន្តែមកទល់​ពេលនេះ មានការ​សង្កេត​តិចតួចប៉ុណ្ណោះ ដែលបានរកឃើញ​ពីតំរុយនៃភពអេលៀន​ ដែលទើបលេច​ចេញជារូបរាង​នៅក្នុងពួកវា។ បញ្ហានៃរឿងនេះ​នោះគឺ នៅមុនការរកឃើញ​ខាងលើ​ភាគច្រើន នៃបេក្ខភាព​ភពទាំងនេះ ប្រហែលអាចគ្រាន់តែ​ជាលក្ខណៈ​ណាមួយ របស់សណុំ​ឧស្ម័ន និងធូលី​​ក្នុង​ទីអវកាស​ទាំងនោះ​ប៉ុណ្ណោះ។

យ៉ាងណាមិញ តាមរយៈការវិភាគ​តាមដានទៅលើការ​សង្កេតថ្មី នៃផ្កាយតូច​មួយឈ្មោះ PDS 70 ដែលមាន​អាយុ ៥.៤លានឆ្នាំ និងនៅ​​ចម្ងាយ ​៣៧០ឆ្នាំពន្លឺ​ពីផែនដី ក្រុមអ្នកវិទ្យាសាស្រ្ត​បានរកឃើញ​វត្តមាន ​នៃភពឧស្ម័ន​យក្សទើបតែ​កកើតថ្មី នៅក្នុងបណ្តុំ​ឧស្ម័ន និងធូលីអវកាសនៅ​​ព័ទ្ធ​ជុំវិញ PDS 70 ហើយអាច​ផ្តិតយករូបភាព​ នៃភពអេលៀននោះបាន ដែលមាន​ឈ្មោះថា PDS 70b តាមរយៈការប្រើប្រាស់​ប្រព័ន្ធ​តេឡេស្កូប​ VLT ដែលមានមូលដ្ឋាន​នៅប្រទេស​ឈីលី។

យោងតា​ម​ការវិភាគ ភព PDS 70b គឺមានទំហំពីរ ឬបីដងធំជាង​ភពព្រហស្បតិ៍ (Jupiter) និងនៅចម្ងាយ​ ០៣ពាន់លានគីឡូម៉ែត្រ ពីផ្កាយរបស់​វា​ គឺស្មើនឹងចម្ងាយរវាងអ៊ុយរ៉ាណុសនិងព្រះអាទិត្យ៕

ចែករំលែក