ទីបំផុត​​កែវយឺត​​អវកាស Hubble «ឆ្លុះឃើញវត្ថុភ្លឺបំផុត​ក្នុងចក្រវាឡ» ស្ថិតនៅ​ចម្ងាយ​ស្ទើរមិនគួរ​ឲ្យ​ជឿ…

0

 

(អាមេរិក)៖ វត្ថុដែលភ្លឺចែង​ចាំបំផុតនៅក្នុង​ចក្រវាឡ ត្រូវបានរកឃើញ​ហើយ ដោយវាគឺជា Quasar មួយមានប្រភព​មកតាំងពីពេលដែល​​ចក្រវាឡយើង នៅមានវ័យដ៏ក្មេងខ្ចី គឺត្រឹមតែ ៧ភាគរយ នៃអាយុកាលបច្ចុប្បន្ន​របស់វា​ប៉ុណ្ណោះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញ​ពី សារព័ត៌មាន Fox News នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។

Quasar ដែល​មានឈ្មោះ​សម្គាល់​ថា P352-15 ត្រូវបាន​ប្រទះឃើញ​នៅចម្ងាយ ១៣ពាន់លានឆ្នាំពន្លឺ (មួយឆ្នាំ​ពន្លឺ = ៩.៤៦១ពាន់ពាន់​លាន​គីឡូម៉ែត្រ) ពីភពផែនដី​ដោយ​តេឡេស្កូប​​ប្រើ​រលក​វិទ្យុ VLBA។ អ្នកវិទ្យាសាស្រ្ត​បានឲ្យដឹងថា ពួកគេកំពុង​ឃើញ P352-15 ក្នុងពេល​ដែលចក្រវាឡមានអាយុមិនដល់ ១ពាន់លានឆ្នាំ​ នោះ​ឡើយ ឬស្មើនឹង ៧ភាគរយ នៃអាយុកាល​បច្ចុប្បន្នរបស់វា​ប៉ុណ្ណោះ។

គួរជម្រាបថា Quasar ត្រូវគេឲ្យនិយមន័យ​ថា គឺជាផ្ចិតយក្ស​ដ៏សកម្មមួយ ដែលបញ្ចេញ​ពន្លឺយ៉ាងចែងចាំង ហើយវាទទួលថាមពល​ពី​ប្រហោងខ្មៅ ដែលមានទម្ងន់ធ្ងន់​ជាងព្រះអាទិត្យ ដល់ទៅរាប់ពាន់​លានដងឯណោះ។ Quasar បើតាមតេឡេស្កូបធម្មតាៗ ​ដោយ​សារតែពន្លឺ​ចែងចាំរបស់វា គឺមើលទៅហាក់​ដូចជាពពួក​ផ្កាយមួយចង្កោមដែរ ។

ការបញ្ចេញពន្លឺ និងរលកវិទ្យុសកម្ម ដែលយើងមើល​ឃើញពី Quasar តាមពិតគឺជា​បង្កឡើងដោយ​សារធាតុ ដែលនៅជុំវិញប្រហោង​ខ្មៅផ្ទាល់​តែម្តង ដែលគេហៅថា សំណុំ Accretion Disk។ សំណុំរាង​ដូចបន្ទះឌីសនេះ ទីបំផុតបង្កើន​ល្បឿនវិលកាន់​តែខ្លាំងឡើង ដោយ​វាស្រូបទាញ​ធូលី និងកម្ទេចកម្ទីអវកាស​ ព្រម​ទាំងឧស្ម័នអវកាស​នៅជុំវិញចូលក្នុងវា ដែលធ្វើឲ្យមើលទៅដូចជាទឹកកំពុង​ហូរចូលបង្ហួរ​ទឹក​អ៊ីចឹងដែរ៕

ចែករំលែក