អ្នកមាន​សម្ពាធឈាម​ឡើងខ្ពស់ គួរ​ព្យាយាម​ទទួល​យកអាហារ​​វីតាមីន ០៣ ប្រភេទ​នេះ…

0

 

(បរទេស)៖ សារជាតិ​ចិញ្ចឹម ០៣ប្រភេទ ជួយបន្ថយ​សម្ពាធ​ឈាមខ្ពស់
សម្ពាធឈាម​ឡើងខ្ពស់ហួសកម្រិត​​យ៉ាងណា​ក៏ដោយ យើងអាច​បញ្ចុះបាន
ប្រសិនបើ​មានភ្នាក់ងារទាំង ៣ ខាងក្រោម​នេះ​ជាជំនួយ។

១. អូមេហ្គា ៣៖ ក្នុងអូមេហ្គា ៣ មាន DHN ដែលជួយឲ្យកម្រិត​សម្ពាធឈាម​នៅថេរ
ហើយថែមទាំងជួយបន្ថែមភាពខ្លាំង​ ឲ្យជញ្ជាំងសរសៃឈាម​​ដើម្បីបង្ការហេតុការណ៍​ណាមួយដែល​កើតឡើងដោយមិន​នឹកស្មានដែលជាហេតុ​ធ្វើឲ្យគាំងបេះដូង​ ដោយសារតែ​ភាពភ័យហួស​ប្រមាណ។

២. បូតាស្យូម៖ មានច្រើននៅក្នុងអាហារ​សាមញ្ញៗដូចជា ចេកណាំវ៉ា ឃិនឆាយ ខ្ទឹមស
ខ្ទឹមបារាំង និងសណ្តែក​ផ្សេងៗ ឬទឹកដោះគោជូរ ដោយវាជាប្រភព​ប្រមូលផ្តុំរបស់​ប៉ូតាស្យូម។

៣. វីតាមីន D៖ ការទទួលទាន​វីតាមីន D នឹងអាចជួយបញ្ចុះ​សម្ពាធឈាមបានដល់ទៅ
១០ភាគរយ។ ក្រៅពីពន្លឺថ្ងៃដែល​យើងបានទទួល​វីតាមីន Dទទេៗ ហើយ
វីតាមីនប្រភេទ​នេះនៅមានច្រើនក្នុង​ស៊ុតក្រហម ត្រី ផ្សិត សារាយ និងទឹកដោះគោ។
ដូច្នេះបើចូលចិត្ត​មួយអាចជ្រើស​រើសទទួលទានបាន៕

ចែករំលែក