ចំនួន​សត្វខ្លារខិន​ទឹកកក​គួរឲ្យ​ស្រឡាញ់ កំពុង​កើន​ឡើង​ខ្លាំង​នៅ​ខេត្ត Qinghai ប្រទេសចិន!

0

(ប៉េកាំង)៖ ក្រុមអ្នក​ស្រាវជ្រាវចិន​បានឲ្យដឹងថា ទីជម្រកនៃពូជសត្វខ្លារខិន​ទឹកកក​ដ៏កម្រ កំពុងរីកធំ​ឡើង​ក្នុងអំឡុងពេល​ប៉ុន្មានឆ្នាំចុង​​ក្រោយនេះ ខណៈពួកវា ត្រូវបានគេ​ប្រទះឃើញនៅ​តាមតំបន់កាន់តែ​ច្រើនថែមទៀត នៅក្នុង​ប្រទេសចិន។ នេះបើតាម​ការដកស្រង់​ការ​ផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។

ការរកឃើញថ្មីនេះ​ត្រូវបានធ្វើឡើងដោយ​ក្រុមអ្នកស្រាវជ្រាវ ក្នុងឱកាស​នៃការបើកវេទិកា​ស្តីពីការគាំពារសត្វខ្លារខិន​ទឹកកក ដែល​ប្រារព្ធ​ឡើងនៅខេត្ត គីងហៃ (Qinghai) ភាគពាយ័ព្យ​ប្រទេស​ចិន។ ចំនួនសត្វខ្លារខិនទឹកកកនេះ នៅក្នុងតំបន់​អភិរក្ស សានជាំងយាន (Sanjiangyuan) នៃខេត្ត Qinghai ត្រូវគេបាន់​ប្រមាណថា មានលើស​ពី ១,០០០ក្បាល ហើយតំបន់​ឧទ្យានធម្មជាតិ​នេះ បានក្លាយជា​ទីជម្រកស្នូល​ដ៏ធំសម្រាប់​​ពួកវា​។

គួរជម្រាបថា សត្វខ្លារខិនទឹកកកនេះ គឺជាប្រភេទសត្វស្ថិត​ក្រោមការគាំពារកម្រិតខ្ពស់ នៅប្រទេស​ចិន ហើយសហភាពអភិរក្ស​​ធម្មជាតិអន្តជាតិ បានចាត់​ថា្នក់ពួកវាថាជាសត្វជិត​ផុតពូជ និងងាយ​រងគ្រោះ៕

ចែករំលែក