Oops! សត្វព្រូនមួយប្រភេទ​​កកខ្លួន​ក្នុងទឹកកក​ជិត «៤២,០០០ឆ្នាំ» ហើយ​នៅរស់​ឡើង​វិញបានទៀត…

0

 

(ម៉ូស្គូ)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​​បានធ្វើឲ្យពួកសត្វព្រូន​មួយ​ប្រភេទ​ អាច​រស់ឡើងវិញ ក្រោយពីពួកវា​បានកកជាប់នៅក្នុង​តំបន់​​​ដ៏ត្រជាក់ «ស៊ីបេរី» នៃ​​ប្រទេសរុស្ស៊ី អស់រយៈពេល​ជិត ៤២,០០០ឆ្នាំ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមសត្វព្រូន​ខាងលើ​ត្រូវគេយកមកពី​​គំរូសារីរាង្គ​ចំនួន ០២ ដែល​ត្រូវបាន​រកឃើញ​នៅតំបន់ស៊ីបេរី ដោយ​ក្នុង​ចំណោមនោះ​មួយមានអាយុ​កាល​ប្រមាណ ៣២,០០០ឆ្នាំ ត្រូវបានរក​ឃើញក្នុងស្នូលទឹកកកមួយដុំ ដែលនៅជម្រៅ ៣០ម៉ែត្រ​ក្រោម​ផ្ទៃដី ខណៈមួយទៀត​​​ត្រូវបានយក​​​​ចេញ​ពី​​​​ជម្រៅ ៣.៥ម៉ែត្រ មានអាយុកាល ៤១,៧០០ឆ្នាំ។

គួរជម្រាបថា ក្រោយពី​យកពី​ក្នុងដុំទឹកកក ពពួក​ព្រូន​ខាងលើ​ត្រូវបានគេ​ដាក់ឲ្យស្ថិតក្រោម​សីតុណ្ហភា​ព ២០អង្សាសេ ហើយពួកវា​បាន​​ចាប់ផ្តើម​បង្ហាញសញ្ញា​នៃការរស់រាន​មានជីវិត រួចធ្វើចលនា និងស៊ីចំណីអាហារ នៅប៉ុន្មាន​សប្តាហ៍​ក្រោយ។

ទោះបីជាបែបនេះក្តី អ្នកវិទ្យាសាស្ត្រមិនទាន់​មាន​ការបញ្ជាក់​អ្វីបន្ថែម​ទៀតនោះឡើយ ប៉ុន្តែវាអាចជាក្តីរំភើបថ្មីមួយសម្រាប់ការស្រាវជ្រាវ និងស្វែងរកជីវិតប្លែកៗពីពពួកព្រូន​ខាងលើនេះទៀត ដែលអាចមានជីវិតទោះបីជាត្រូវកកនៅក្នុទឹកកកយូរឆ្នាំយ៉ាង​ណា​ក៏ដោយ ជាក់ស្តែងដូចជាព្រួនដែលមានអាយុកាល់ជិត ៤២,០០០ឆ្នាំខាងលើនេះឯង៕

ចែករំលែក