ពិសេស! អ្នកវិទ្យាសាស្ត្ររុស្ស៊ី​ទើបរកឃើញ​រ៉ែប្រភេទថ្មី ដែលមាន​លក្ខណៈរឹងមាំ​ដូច​ពេជ្រ!

0

 

(ម៉ូស្គូ)៖ ក្រុមអ្នកវិទ្យាសាស្ត្រ​រុស្ស៊ី បានរកឃើញរ៉ែប្រភេទ​ថ្មីមួយ ដែលមានភាពរឹងមំា​ដូចជាគ្រាប់ពេជ្រ នៅឯតំបន់​ស៊ីបេរី។ នេះបើ តាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។

ក្រុមអ្នកវិទ្យាសាស្ត្រ​ខាងលើ គឺជាអ្នកស្រាវជ្រាវមកពី​សាកលវិទ្យាល័យ Ural Federal University, សាកលវិទ្យាល័យ Novosibirsk State និងវិទ្យាស្ថានភូមិសាស្ត្រ​ស៊ីបេរី ដែលជាសាខារបស់រាជ្យ​បណ្ឌិតសភា​វិទ្យាសាស្ត្ររុស្ស៊ី។ ក្រុមអ្នកវិទ្យាសាស្រ្ត បានដាក់ឈ្មោះ​ឱ្យរ៉ែប្រភេទថ្មីនេះដែល​មានទំហំ ០៥មីក្រូម៉ែត្រថា Uakitite។

ប៉ុន្តែដោយសារតែ uakitite មានទំហំតូចគេពិបាកក្នុងវាយតម្លៃ​ពីលក្ខណៈសម្បតិ្ត​របស់វាណាស់ ខណៈអ្នកវិទ្យាសាស្រ្ត​រុស្ស៊ីជឿថា វាមានពណ៌​លឿង និងភ្លឺថ្លាព្រមទាំងរឹងមំាដូច​ជាគ្រាប់ពេជ្រ៕

ចែករំលែក