សត្វស្លាប​ច្រើនសន្ធឹកសន្ធាប់ ​សម្រុកមកទីក្រុង​ស៊ីដនី ដើម្បីគេចចេញ​ពីគ្រោះ​ធម្មជាតិ (រូបភាព​ខាងក្នុង)

0

 

(ស៊ីដនី)៖ អាជ្ញាធរអូស្ត្រាលី​បានឱ្យដឹងថា អាកាសធាតុក្ដៅ និងស្ងួតហួត​ហែង បានបង្ខំឱ្យសត្វស្លាប​ក្នុងចំនួនដ៏ច្រើន​ មកពីតំបន់ឆ្នេរ​ភាគខាងកើត ធ្វើដំណើរមកតាំងទីលំនៅបណ្ដោះ​អាសន្ន​ នៅក្នុងសួនសត្វមួយ​កន្លែងនៅក្នុងទីក្រុង​ស៊ីដនី។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយនៅក្នុង​ស្រុក​លោក ម៉ៃឃើល សេលដ៍ (Michael Sheils) ជាមន្ត្រី​សួនសត្វ តារ៉ុងហ្គា (Taronga Zoo) បានបញ្ជាក់ថា ដោយសារតែ ស្ថានភាព​មិនអំណោយ​ផលសត្វទាំងអស់​កំពុងជួបភាព​លំបាក… ហើយនៅពេល​ដែលប្រភព​អាហាររបស់វា ត្រូវស្ងូត​ហួតហែង ពួក វានឹងធ្វើដំណើរ​មកទីនេះ… ព្រោះពួកវាមិនអាចរស់​នៅកន្លែង ដែលពួក​វាធ្លាប់ស្ថិតនៅ​នោះទៀតទេ»។

គួរបញ្ជាក់ថា បើតាម​លោក Michael Sheils ក្នុងចំណោមសត្វស្លាប​ដ៏ច្រើនសន្ធឹកសន្ធាប់​ខាងលើ ភាគច្រើនគឺជាសត្វ​សេកពណ៌ស ឬគេស្គាល់ថា ខូរ៉េលឡាស (corellas) ហើយមកទល់នឹង​ពេលនេះ​រដ្ឋ ញូសោតវែលស៍ (New South Wales) នៅតែបន្តជួប​គ្រោះរាំងស្ងួត៕

ចែករំលែក