តើទូរស័ព្ទ iPhone ជំនាន់ថ្មី​ពិតជាដូចព័ត៌មាន​បែកធ្លាយ​ឬ? ចម្លើយ​នឹងមានក្នុង​ពេល​ឆាប់ៗ…

0

 

(អាមេរិក)៖ អ្នកនិយម iPhone និងកំពុងកាន់ទូរស័ព្ទក្រុមហ៊ុន Apple គ្រប់ស៊េរី ប្រាកដជាកត់ថ្ងៃទន្ទឹងរង់ចាំ នៃការប្រកាសចេញនូវទូរស័ព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុនយក្ស​អាមេរិកនេះជាផ្លូវការ​ហើយ ប៉ុន្តែព័ត៌មានរំភើប​ជាច្រើនត្រូវបានផ្សព្វផ្សាយរួចទៅហើយ ជាពិសេសទៅលើរូបរាង និងលក្ខណៈសម្បត្តិនៃ iPhone ជំនាន់ថ្មី ប៉ុន្តែទាំងអស់នោះ គឺស្ថិតនៅក្នុងការ​រំពឹងទុកតែ​ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទស្សនាវដ្តី Forbes នាល្ងាចថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

នៅថ្ងៃទី១២ ខែកញ្ញា (ពេលវេលានៅអាមេរិក) ឆាប់ៗខាងមុននេះ ក្រុមហ៊ុន Apple នឹងប្រកាសបង្ហាញរូបរាង ព្រមទាំងលក្ខណៈសម្បត្តិនៃ iPhone ជំនាន់ថ្មី ដែលពាក្យចចាមអារ៉ាមថា អាចមានរហូតដល់ទីបីស៊េរី ឬទំហំ និងពេលវេលានៃការ​ចេញលក់ដល់អតិថិជន​ជាផ្លូវការផងដែរ ប៉ុន្តែធាតុពិត​យ៉ាងណានោះ គឺត្រូវរង់ចាំ​ថ្ងៃប្រកាសជាផ្លូវការមកដល់។

សម្រាប់សប្តាហ៍​ក្រោយនេះ គ្រប់គ្នាប្រហែល​ជានឹងទន្ទឹងរង់ចាំតែ iPhone ជំនាន់ថ្មីប៉ុណ្ណោះ ប៉ុន្តៃជាធម្មតា​វាក៏អាចមានផលិតផល​បន្ទាប់បន្សំថ្មីៗ​ទៀតរបស់ Apple ផងដែរ​ដូចជា នាឡិកា​ជំនាន់ថ្មី, Speaker, កុំព្យូទ័រ, iPad និងការបង្កើត​កម្មវិធីទូរស័ព្ទ​ថ្មីៗប្លែកៗ ដើម្បីបំពេញទៅតាមតម្រូវការ និងជាប្រយោជន៍​ដល់អ្នកប្រើប្រាស់​របស់​ខ្លួនរាប់​លាននាក់​លើពិភពលោក។

គួរបញ្ជាក់ថា ស៊េរីទូរស័ព្ទដែលគ្រប់គ្នារំពឹងថា ក្រុមហ៊ុន Apple នឹងបញ្ចេញនៅថ្ងៃទី១២ ខែកញ្ញា នោះមានដូចជា iPhone 8s ឬ SE2, iPhone XS និង iPhone XPlus ជាដើមដែល​ប្រាកដជាបង្កព្យុះភ្លៀង​ក្នុងពិភពបច្ចេកវិទ្យាជាថ្មី បន្ទាប់ពីការ​បញ្ចេញ iPhone X ក្បាលឆក ដែលមានតម្លៃ​ជាងមួយពាន់ដុល្លារ ប៉ុន្តែមាន​អ្នកគាំទ្រ​កើនឡើង​យ៉ាងសន្ធឹកសន្ធាប់កាលពី​ឆ្នាំ២០១៧៕

ចែករំលែក