ដើម្បីបង្ក្រាប​ឥទ្ធិពលចិនឲ្យ​ទាន់ពេល រដ្ឋាភិបាល​ម៉ាឡេស៊ីមានតែ​បង្ខំចិត្តធ្វើ​បែបនេះ…

0

 

(គូឡាឡាំពួរ)៖ គម្រោងសាងសង់​ទីក្រុងដែនកោះ​ ដែលមានតម្លៃ ១០០ពាន់លានដុល្លារ របស់ម៉ាឡេស៊ី​ត្រូវបានគេរាយការណ៍​ថា កំពុង​ស្ថិតនៅក្នុងស្ថានភាព​ដ៏លំបាក ខណៈរដ្ឋាភិបាលថ្មី​កំពុងត្រួតពិនិត្យ​លើរាល់គំរោង​ ដែលមានពាក់ព័ន្ធនឹងចិន​ក្រោម រដ្ឋាភិបាលនៃ​អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​លោក ណាជីប រ៉ាហ្សាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅ​រសៀលថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។

គំរោងដ៏មាន​មហិច្ឆិតានេះ ដែលនឹងផ្ដល់ការស្នាក់​នៅដល់ប្រជាជន​ជាង ៧០០,០០០នាក់ គ្រោងនឹងបញ្ចប់​ការសាងសង់​នៅឆ្នាំ២០៣៥ ហើយវាត្រូវបាន​អភិវឌ្ឍន៍ដោយក្រុមអចលនទ្រព្យ Country Garden មានមូលដ្ឋាន​នៅក្នុងទីក្រុង​ហុងកុង​សហការ​ជាមួយក្រុមហ៊ុន​មួយ ដែលគ្រប់គ្រងដោយ​អ្នកជំនួញ​ម៉ាឡេស៊ី ជាប់សែស្រឡាយ​រាវង្ស ស៊ុលតង់ (Sultan) ដ៏មានឥទ្ធិពលម្នាក់។

ក៏ប៉ុន្តែ​គំរោង​អភិវឌ្ឍនេះ ដែលមានសាលារៀន​លំដាប់អន្តរជាតិ ផ្សារទំនើប និងសណ្ឋាគារ​ជាដើម បែរជាកំពុងជួប​បញ្ហាទៅវិញ ជាពិសេសទាក់ ទនឹងនឹងផលប៉ះពាល់​ដល់បរិស្ថាន ព្រមទាំងការ​ត្រួតពិនិត្យឡើងវិញ​នូវគំរោងដែលមាន​ចិនចូលរួម ដើម្បីទប់ស្កាត់​ឥទ្ធិពល និងការ​ដណ្ដើមទីផ្សារការងារ​នៅក្នុងប្រទេស​ម៉ាឡេស៊ី​ពីសំណាក់​ជនជាតិចិន។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញ​បរិស្ថានជាច្រើន​បានព្រមានថា គំរោងសាងសង់​ទីក្រុងដែនកោះ ឬ Forest City របស់រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅឯភាគខាងត្បូង​នៃប្រទេស អាចនឹងបង្កផល​ប៉ះពាល់ ធ្ងន់ធ្ងរដល់ទឹក​សមុទ្រ ជាពិសេសគឺជីវិតសត្វរស់​នៅក្នុងសមុទ្រ​តែម្ដង៕

ចែករំលែក