សាហាវមែន! នាវាចម្បាំងចិន​តាមបណ្តេញ​នាវាចម្បាំងអាមេរិក ស្ទើរតែបុកគ្នា​ទៅហើយ! (រូបភាពខាងក្នុង)

0

 

(ម៉ូស្គូ)៖ នៅទីបំផុត​រូបថតបង្ហាញពីនាវាពិឃាត​ចិន ដេញតាមបណ្ដេញនា​វាពិឃាតអាមេរិក USS Decatur នៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃអាទិត្យ​សប្ដាហ៍មុន ត្រូវបានចេញផ្សាយ​នៅលើបណ្ដាញ​អ៊ីនធឺណែត ខណៈរូបថតមួយសន្លឹក​បញ្ជាក់ថា នាវាពិឃាតទាំងពីរស្ទើរតែបុកទង្គិចគ្នា​ទៅហើយ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។

រូបថតចំនួន ០៤សន្លឹក ដែលត្រូវបានបង្ហោះ​នៅលើគេហទំព័រ​ព័ត៌មាន g-Captain បានបង្ហាញថា នាវាពិឃាតចិន ឡានចូវ (Lanzhou)-(170) បានធ្វើដំណើរចូលទៅក្បែរ និងដេញតាម​បណ្ដេញនាវាពិឃាត​អាមេរិក USS Decatur មួយគ្រឿងឱ្យចេញ​ឆ្ងាយពី​តំបន់ថ្មប៉ប្រះ​ទឹក ហ្គាវិន (Gaven) នៃទីប្រជុំកោះ​ស្ព្រាតលី (Spratly) ក្នុងតំបន់​សមុទ្រចិន​ខាងត្បូង​ទីដែលទីក្រុងប៉េកាំង​អះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។

ដោយឡែក​ជុំវិញភាពតានតឹងនេះដែរ កងនាវាអាមេរិក​បានបញ្ជាក់ថា នាវាពិឃាតចិន Lanzhou ស្ថិតនៅចំងាយ​ត្រឹមតែ ៤៥ yards ឬ ៤១ម៉ែត្រ​ ពីនាវាពិឃាត​អាមេរិក USS Decatur ដែលព្យាយាមបញ្ជៀស​មិនឱ្យមានការ​ប៉ះទង្គិចគ្នា។ ជាងនេះទៅ ទៀតកង​នាវាអាមេរិក ក៏បានចោទប្រកាន់ផង​ដែរថា «ទង្វើរបស់នាវា​ពិឃាតចិន គឺជាសកម្មភាពបង្ក​គ្រោះថ្នាក់ និងគ្មាន​វិជ្ជាជីវៈ»។

តែទោះ​យ៉ាងនេះក្ដី ក្រសួងការបរទេស និងក្រសួងការពារជាតិ​បានថ្កោលទោស​យ៉ាងខ្លាំងចំពោះការធ្វើនាវាចរ​ពីសំណាក់នាវា​ពិឃាតអាមេរិក ​នៅក្នុងតំបន់ជម្លោះសមុទ្រ​ចិនខាងត្បូង ហើយបានជម្រុញ​ឱ្យទីក្រុង​វ៉ាស៊ីនតោន បញ្ឈប់ការប្រើលេស​ធ្វើសេរីភាព នាវាចរ​ដើម្បីបង្កើនភាពតានតឹង​នៅក្នុងតំបន់៕

ចែករំលែក