ខែក្រោយនេះយានទំហំ​ប៉ុនរថយន្ត «នឹងហោះ​ទៅកៀកព្រះអាទិត្យ​បំផុតមិនធ្លាប់មាន» ដើម្បី​សិក្សាលម្អិត…

0

 

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA កំពុងរៀបចំបាញ់​បង្ហោះ​យាន​អវកាស​មួយគ្រឿង​នៅខែសីហា​ខាងមុខនេះ ដើម្បី​ទៅ​សិក្សាស្រាវជ្រាវ​ជិតព្រះអាទិត្យ ក្នុងចម្ងាយដ៏កៀក​ជាងពេលណាៗ​ទាំងអស់ ក្នុងគោលបំណងស្រាយបំភ្លឺពី​អាថ៌កំបាំង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៅពី​ក្រោយ​​ដុំបាល់​ភ្លើងនេះ។ នេះបើតាម​ការដក​ស្រង់​ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។

យានអវកាស​ដែលមានទំហំ​​ប៉ុនរថយន្ត​ខ្នាតមធ្យមមួយ​គ្រឿងឈ្មោះ Parker Solar Prboe ត្រូវបាន​អង្គការ NASA គ្រោង​នឹងបញ្ជូន​​ឡើង​ទៅទីអវកាស​នៅថ្ងៃទី០៦ ខែសីហា តាមរយៈគ្រាប់​រ៉ុក្កែត Delta IV Heavy របស់​ក្រុមហ៊ុន United Launch Alliance។ បើតាម NASA ​​គន្លឹះ​ចម្បងដើម្បីស្វែងយល់​ពីដើមកំណើតរបស់​ព្រះអាទិត្យ គឺស្ថិតនៅលើ​ការយល់ដឹងអំពីផ្កាយមួយ​ដួងនេះផ្ទាល់ ដូច្នេះហើយ​ទើប​​​​បេសកកម្ម Parker Solar Probe គឺជារឿងដ៏​សំខាន់​បំផុតមួយ។

គួរជម្រាបថា អ្វីដែលពិសេស​សម្រាប់យានខាងលើ គឺបច្ចេកវិទ្យា​ខែលការពារដ៏ទំនើប​បំផុត​របស់វា ដើម្បីការពារ Parker Solar Probe ពីកម្តៅដ៏ខ្លាំងក្លារបស់​ព្រះអាទិត្យ ដូច្នេះវាមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការតស៊ូនឹងកម្តៅរាប់ពាន់អង្សាសេ ដែលជះចេញ​ពីព្រះអាទិត្យ​បាន ខណៈឧបករណ៍​ដែលបំពាក់លើវា សុទ្ធសឹង​តែជាប្រភេទធន់នឹង​កម្តៅកម្រិត​ខ្ពស់ទាំងអស់៕

ចែករំលែក