អ្នកវិទ្យាសាស្ត្រទម្លាយ៖ «ទោះក្នុងសីតុណ្ហភាពជិត​ដក ២០០អង្សាសេ ក៏​ព្រះច័ន្ទ Titan ទំនងជា​អាចកើតមាន​​ជីវិត​​ដែរ…»

0

(ប៉េកាំង)៖ ការសិក្សាថ្មីមួយបាន​លើកឡើងថា ​ព្រះច័ន្ទធំបំផុត​របស់​​ភពសៅរ៍ (Saturn) គឺ ទីតាន (Titan) ប្រហែលជាមាន​លទ្ធភាព​ខ្ពស់ អាចបង្ក​បង្កើតនូវ​ទម្រង់​ជីវិតបាន ទោះបីជាក្នុងអាកាសធាតុដក ១៧៩អង្សាសេក៏ដោយ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពីវែបសាយ Geek.com នៅរសៀល​ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។

អ្នកស្រាវជ្រាវ​មួយក្រុម តាមរយៈការប្រើប្រាស់​ទិន្នន័យពីយាន Cassini របស់​អង្គការ NASA បានធ្វើសិក្សា​ទៅលើ​ព្រះច័ន្ទ​ទឹកកក ដើម្បីតាមស្វែងរកវត្តមាន​នៃម៉ូលេគុលជីវសាស្រ្ត (Biological Molecules)។ ប្រធាន​ក្រុមស្រាវជ្រាវ​បានរកឃើញថា នៅពេលប៉ះ​ជាមួយ​​ទឹក​រាវ ម៉ូលេគុលសរីរាង្គ (Oragic Molecules) ដែលមាននៅ​លើព្រះច័ន្ទ Titan មានសមត្ថភាព​បង្កបង្កើត​ចេញពី​​ម៉ូលេគុលជីវសាស្រ្ត​ជា​ច្រើន​ប្រភេទរួមមានទាំងអាស៊ីត Amino។


គួរជម្រាបថា ក្រុមអ្នកវិទ្យាសាស្រ្តខាងលើ កំពុងផ្តោតសំខាន់ទៅលើ​រណ្តៅ​អាចម៍​ផ្កាយ នៅលើ Titan ជាទីដែល​ពួកគេ​មានជំនឿជឿ​ជាក់ខ្ពស់ថា មានភាគរយខ្ពស់​ក្នុងការស្វែងរក វត្តមាន​របស់ម៉ូលេគុល​ជីវសាស្រ្ត។

ខុសពី​ភពព្រហស្បតិ៍ ដោយភពសៅរ៍មាន​ព្រះច័ន្ទរហូតដល់​ទៅពីរគឺ Titan និងអាន់សេឡាដឺស (Enceladus) ដែលមានលទ្ធភាព​ខ្ពស់សម្រាប់ជីវិត​អាចកកើតឡើង ហើយក៏ជាគោលដៅ​ស្រាវជ្រាវ​ សម្រាប់​ថ្ងៃអនាគតទៀតរបស់​អង្គការ NASA ផងដែរ ក្រោយពី​បេសកកម្ម​របស់ Cassini បានបញ្ចប់​ទៅកាលពី​ខែកញ្ញា ឆ្នាំ២០១៧៕

ចែករំលែក