វិធីសាស្ត្រថ្មីមួយ​ត្រូវបានអ្នក​វិទ្យាសាស្ត្រ​អង់គ្លេស ពន្យល់​ដើម្បីងាយស្រួល​ក្នុងការរក​ភពអេលៀន និងកុំឲ្យ​ខាតពេល!

0

 

(ឡុងដ៍)៖ អ្នកវិទ្យសាស្រ្តបាន​លើកឡើងមធ្យោបាយ​ថ្មីមួយ ដើម្បីស្វែងរកជីវិត​នៅក្រៅ​ប្រព័ន្ធព្រះអាទិត្យ ខណៈដែលមធ្យោបាយជាច្រើនទៀត ជាពិសេសគឺការដំណើរការ​កែវយឺតអវកាស កំពុងតែអនុវត្តន៍​យ៉ាងខ្លាំងក្លាបំផុត។ នេះបើតាមការដកស្រង់​ការ​ផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។

ការ​សិក្សាថ្មីមួយ​ដែលចុះផ្សាយនៅលើទស្សនាវដ្តី​វិទ្យាសាស្រ្ត Science Advances បានបង្ហាញឲ្យ​ឃើញថា ​ឱកាសសម្រាប់ឲ្យ​​ជីវិត​ធ្វើ​ការអភិវឌ្ឍនៅលើផ្ទៃនៃភព​ដែលមានលក្ខណៈ​ដូចជាផែនីនោះ មានជាប់ទាក់ទិន​ទៅនឹង​ «ប្រភេទ» ព្រមទាំង​​​«អានុភាពនៃពន្លឺ» ដែលបញ្ចេញ​​ដោយ​​ផ្កាយមេ​របស់វា។​

គួរជម្រាបថា បើតាមក្រុមអ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ Cambridge នៃចក្រភព​អង់គ្លេស ផ្កាយនានា​ដែលបញ្ចេញ​ពន្លឺ UV ក្នុង​កម្រិត​គ្រប់គ្រាន់ អាចចាប់ផ្តើមជីវិត​នៅលើភពទាំងឡាយ ដែលនៅជុំវិញ​ពួកវាបាន ដូចទៅនឹងរបៀប​ដែលជីវិតទំនងជាបានវិវត្តន៍​​ឡើង​នៅលើភពផែនដីដែរ ជាទីដែលពន្លឺ​ស្វាយអ៊ុលត្រា (Ultrvaviolet) បានផ្តល់ថាមពល​ដល់​ប្រតិកម្ម​គីមីចាំបាច់ផ្សេងៗ ដែលបានបង្កើត​ឡើង​ជា​សសរគ្រឹះនៃជីវិត។

ដូច្នេះការស្វែងយល់​ស្ថានភាពពន្លឺ នៃពពួកផ្កាយ​ដែលកែវយឺតបាន​អង្កេតឃើញនោះ ពិតជាមូលដ្ឋានគ្រឹះ​ដ៏សំខាន់ដើម្បី​បញ្ជាក់ថា ភពដែលត្រូវ​បានរកឃើញនៅជុំវិញ​ផ្កាយនោះ អាចមានមួយ​ណាអាចទ្រទ្រង់​ជីវិតបាន ឬទេ។ ទោះបីជាភព​នោះមានទំហំ និងគន្លង​ត្រឹមត្រូវ​ដែលអាចស្វាគមន៍ជីវិតដូចភពផែនដីក៏ដោយ តែបើពន្លឺចេញពី​ផ្កាយមេរបស់វា មិនអំណោយ​ផលសម្រាប់ជីវិត​នោះ យើងក៏​មិនចាំបាច់​ខាតពេលទៅសិក្សា​ពីវានោះ​ដែរ៕

ចែករំលែក