NASA បញ្ចេញវីដេអូដ៏អស្ចារ្យមួយបង្ហាញពីលក្ខណៈពិសេស​របស់ព្រះច័ន្ទ ក្នុងឱកាសគម្រប់៤៩ឆ្នាំនៃបេសកកម្ម Moon Landing

0

 

(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA បានបញ្ចេញវីដេអូថ្មីគួរឲ្យជក់ចិត្តមួយ ស្តែងពីតំបន់មានលក្ខណៈ​ពិសេសៗ នៅឋានព្រះច័ន្ទ។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

វីដេអូថ្មីនេះអមដោយបទភ្លេងដែលស៊ីគ្នា បាននាំអ្នកទស្សនាឲ្យលង់នឹងទស្សនីយភាពដ៏អស្ចារ្យ នៃផ្ទៃ​របស់ព្រះច័ន្ទ នៅពេលដែល​ព្រះអាទិត្យរះនិងលិច នៅលើលក្ខណៈពិសេសៗ​របស់​វា។ វីដេអូនេះ ត្រូវបានបង្កើតឡើង តាមរយៈ​ការប្រើប្រាស់ឃ្លីប ដែលថត​បាន​ដោយយាន LRO ហើយវាមិនត្រឹមជាការចូលរួមចំណែក​អបអរគម្រប់ខួប៤៩ឆ្នាំនៃបេសកកម្មចុះចតលើឋានព្រះច័ន្ទប៉ុណ្ណោះទេ តែ​ក៏​សម្រាប់ខួប៦០ឆ្នាំរបស់អង្គការ NASA ផ្ទាល់ផងដែរ។

គួរជម្រាបថា ​​​យាន LRO ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០០៩ បាននិងកំពុងតែបន្តប្រមូលយកទិន្នន័យ​សំខាន់ៗ ដែលត្រូវបាន​ប្រើប្រាស់សម្រាប់បង្កើតចេញជាផែនដីនៃសណ្ឋានដី​របស់ព្រះច័ន្ទមូល។

Link វីដេអូ៖ https://youtu.be/zNpsy6lBPBw

ចែករំលែក