ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិក រកឃើញ​កញ្ចុំកាឡាក់ស៊ីថ្មី នៅជុំវិញប្រហោងខ្មៅយក្សចម្ងាយ​២.៤ពាន់លានឆ្នាំពន្លឺ

0

 

(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្រ្តនៅឯសាកលវិទ្យាល័យអាមេរិក MIT បានរកឃើញកញ្ចុំកាឡាក់ស៊ីនៅជុំវិញប្រហោងខ្មៅយក្សដ៏​សកម្ម​មួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Fox News នៅរសៀលថ្ងៃចន្ទ ទី២០ ខែសីហា​ ឆ្នាំ២០១៨។

ដោយស្ថិតនៅចម្ងាយ២.៤ពាន់លានឆ្នាំពន្លឺពីផែនដី កញ្ចុំកាឡាក់ស៊ីខាងលើ មានផ្ទុកនូវកាឡាក់ស៊ី​ដល់ទៅចំនួនរាប់រយឯណោះ ដែលនៅ​ហ៊ុមព័ទ្ធជុំវិញប្រហោងដ៏សកម្មខ្លាំងមួយ គេហៅថា Quasar។ Quasar មាននៅចំកណ្តាលនេះ មានឈ្មោះសម្គាល់ថា PKS1353-341 គឺមានពន្លឺខ្លាំងមែន រហូតធ្វើឲ្យកញ្ចុំកាឡាក់ស៊ីដែលនៅជុំវិញវានេះ ត្រូវបានមើលរំលងនាពេលកន្លងមក។

គួរជម្រាបថា Quasar ខាងលើ ត្រូវអ្នកវិទ្យាសាស្រ្តអះអាងថា មានពន្លឺភ្លឺជាង​​ព្រះអាទិត្យដល់ទៅ​៤៦ពាន់លានដង ដោយសារប្រហោង​ខ្មៅនេះ កំពុងស្រូបយកវត្ថុនានានៅក្បែរវា ហើយបញ្ចេញថាមពលដ៏ច្រើនលើសលុប៕ (១ឆ្នាំពន្លឺស្មើ៩.៦ទ្រីលានគីឡូម៉ែត្រ)

ចែករំលែក