អ្នកវិទ្យាសាស្រ្តបញ្ជាក់ជាផ្លូវការថា ទឹកកកពិតជាមានវត្តមានប្រាកដមែននៅលើផ្ទៃរបស់ព្រះច័ន្ទ

0

 

(អាមេរិក)៖ ​ក្រុមអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ទឹកកកពិតជាមានវត្តមានប្រាកដមែន នៅលើផ្ទៃដីជុំវិញ​តំបនប៉ូលខាងជើង និងខាងត្បូង​របស់ព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។

​​ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា ដោយមានទឹកកកក្នុងបរិមាណគ្រប់គ្រាន់ នៅលើផ្ទៃ​​ដី ទឹកនឹងអាចប្រើប្រាស់​ជា​ប្រភព​​សម្រាប់​​ក្រុមអវកាសយានិក ដែលធ្វើដំណើរទៅកាន់ទីនោះនាពេលអនាគត ក្នុងការ​បំពេញបេសកកម្មរុករក ឬថែមទាំងអាចស្នាក់នៅ​មួយរយៈនៅលើឋានព្រះច័ន្ទផងដែរ ហើយវា​ទំនងផ្តល់ភាពអំណោយផល​ជាជាង​​ប្រភពទឹក ដែលត្រូវបានរកឃើញ​នៅពីខាងក្រោម​ផ្ទៃ​​របស់​ព្រះច័ន្ទទៅទៀត។

គួរជម្រាបថា ​ដូចដែលបានលើកឡើងខាងលើ អ្នកវិទ្យាសាស្រ្តធ្លាប់បានដឹងរួចមកហើយថា តំបន់នៅខាងក្រោមផ្ទៃរបស់​ព្រះច័ន្ទគឺមិន​មែនស្ងួតហែងទាំងស្រុងនោះឡើយ៕

ចែករំលែក