ទីបំផុត អឺរ៉ុបបាញ់បង្ហោះផ្កាយរណបថ្មី Aeolus ឡើងទីអវកាស ដើម្បីវាស់វែងនិងគណនាខ្យល់នៅលើផែនដី

0

 

(ប៉ារីស)៖ ​ក្រុមហ៊ុនអឺរ៉ុប Arianespace បានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបធាតុអាកាសថ្មីមួយ ដែលនឹងធ្វើការវាស់វែង​និង​ការគណនាផ្សេងៗ​​ទៅលើខ្យល់ជុំវិញភពផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។

​ក្រោយពីមានការពន្យាពេលបន្តិចបន្តួចដោយសារខ្យល់បោកបក់ខ្លាំង ផ្កាយរណបឈ្មោះ Aeolus ត្រូវបានបាញ់បង្ហោះឡើង​ជាមួយ​​គ្រាប់រ៉ុក្កែត Vega របស់ក្រុមហ៊ុន Arianespace ចេញពី​មជ្ឈមណ្ឌលអវកាស Guiana ដែលស្ថិតក្នុងទឹកដីនៃប្រទេសបារាំង នៅ​តំបន់​អាមេរិកខាងត្បូង។

គួរជម្រាបថា Aeolus ដែលត្រូវគេដាក់ឈ្មោះតាម ​​ព្រះជាម្ចាស់នៃខ្យល់​នៅក្នុងទេវកថាក្រិចនោះ នឹងត្រូវស្ថិតនៅរយៈកម្ពស់​៣២០​គីឡូ​ម៉ែត្រពីលើផ្ទៃផែនដី៕

ចែករំលែក