ភពពុធនឹង​បង្ហាញខ្លួននៅ​យប់​ថ្ងៃអង្គារ ក្នុងទម្រង់​មួយ​ចំណិត (មានកែវយឺត​ទើបមើល​ឃើញ)

0

 

(អាមេរិក)៖ ភពពុធ (Mercury) នឹងបង្ហាញខ្លួន​ពាក់កណ្តាល នាព្រឹកថ្ងៃអង្គារ​សប្តាហ៍នេះ នៅភាគខាងកើត​សហរដ្ឋអាមេរិក ដែលយើងត្រូវការកែវយឺត ឬតេឡេស្កូបតូចមួយ​ប៉ុណ្ណោះ ដើម្បីបានឃើញ​ទិដ្ឋភាពវាមួយចំណិត​។ នេះ​បើ​តាម​​ការ​ដក​ស្រង់​ការផ្សាយចេញ​ពីវែបសាយ Space.com នៅព្រឹក​ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។

ភពពុធ​មានដំណាក់​កាលដូច​ទៅនឹងព្រះច័ន្ទរបស់​ផែនដី គឺវាមានពេល​ត្រូវបង្ហាញខ្លួនចាប់​ពីលក្ខណៈ​ចំណិតៗ រហូតដល់ពេញ​ទាំង​ស្រុង ដោយនៅវេលាព្រឹក​ថ្ងៃអង្គារ​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក ស្មើនឹងអំឡុងវេលា​យប់​នៅកម្ពុជា​ថ្ងៃអង្គារនេះ) ភពពុធនឹងស្ថិត​នៅ​​​​ក្នុងលក្ខណៈ Dichotomy ដែល​មានន័យថា​ពាក់កណ្តាល​នៃផ្ទៃរបស់វា ដែលបែរមក​រកផែនដី នឹងត្រូវ​បញ្ចេញ​ពន្លឺដោយ​ចំណាំងពីពន្លឺព្រះអាទិត្យ។

គួរជម្រាបថា ព្រឹត្តិការណ៍នេះ នឹងកើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី ​Mercury បានគោចរឃ្លាត​ឆ្ងាយពីភាគខាងលិច​​​ នៃ​ទិសព្រះអាទិត្យ​បំផុត (បើយើងអង្កេតលើផ្ទៃមេឃ)។ ដោយសារតែ​ភពពុធ​ស្ថិតនៅកៀកនឹងព្រះអាទិត្យ វាជារឿងលំបាកមួយ​ដើម្បីអាចមើលឃើញ​ភពនេះ រំលងពន្លឺ​​ចែង​ចាំងនៃផ្កាយ​របស់យើង។ ​ប្រការហេតុ​នេះហើយ​ ទើប Mercury មានរហស្សនាមថា «Elusive Planet (ភពដែល​ពិបាកស្វែងរក)» ដោយ​​​ប្រសិន​ណា Mercury ឃ្លាតកាន់តែឆ្ងាយ​ពីព្រះអាទិត្យ នោះវានឹងកាន់តែងាយ​ស្រួលក្នុងការ​មើលឃើញ៕

ចែករំលែក