អេមីរ៉ាត់អារ៉ាប់រួមនឹងបញ្ជូនមនុស្ស​ឡើងស្ថានីយអវកាស​ដំបូង​បំផុត ពីលើគំរោង​បង្កើតទីក្រុង​លើភពអង្គារ​នៅឆ្នាំ២១០០!

0

 

(អាបូដាប៊ី)៖ ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម បានជ្រើសរើស​អវកាសយានិក​ពីររូបដំបូង​របស់ខ្លួន​ ក្នុងចំណោបេក្ខភាព​ជាង ៤,០០០នាក់ ដើម្បី​បំពេញបេសកកម្ម​មួយ ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន France24 នៅព្រឹក​ថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

លោក ហ្សេក ម៉ូហាម៉េដ ប៊ីន រ៉ាហ្សេដ អាល់ម៉ាកទួម (Sheikh Mohammed bin Rashed al-Maktoum) ដែលជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្រ្តី​នៃអេមីរ៉ាត់អារ៉ាប់រួម​បាន​ឲ្យដឹង​ថា ​​អវកាសយានិក​ថ្មី​ទាំងពីររូប​ខាងលើ​រួមមាន​លោក ហាសស្សា អាល់ម៉ាន់សួរី (Hazza al-Mansouri) វ័យ ៣៤ឆ្នាំ​ និង​លោក ស៊ូលតង់ អាល់ណេយ៉ាឌី (Sultan al-Neyadi) វ័យ ៣៧ឆ្នាំ។ កាលពី​ឆ្នាំមុន លោក Sheikh Mohammed បានប្តេជ្ញាថា នឹងបញ្ជូនអវកាស​យានិកសរុប ០៤នាក់ ទៅកាន់​ស្ថានីយ ISS ក្នុងរយៈពេល ០៥ឆ្នាំ។​

គួរជម្រាបថា ​អេមីរ៉ាត់អារ៉ាប់រួម​ក៏បានប្រកាសថារួចមកហើយ អំពីគម្រោង​ដើម្បីក្លាយ​ខ្លួនជា​ប្រទេស​អារ៉ាប់ដំបូងគេ ដែលនឹងបញ្ជូន​យានអវកាសមួយ​មានឈ្មោះថា Hope ឲ្យទៅគោចរនៅ​ជុំវិញភព​អង្គារ (Mars) នៅឆ្នាំ២០២១ ហើយនិង​គ្រោងកសាង​ទីក្រុងលើភពក្រហមនេះតែម្តងនៅឆ្នាំ២១០០៕

ចែករំលែក