បាតុភូតចម្លែក! ក្រុមតារាវិទូ​​អះអាងថា «ផ្កាយមួយចំនួនវិលជុំវិញខ្លួន​ឯងលឿន​ពេក នាំឲ្យជះ​ភ្លើងពាស​ពេញ»

0

 

(អាមេរិក)៖ តារានានា​នៅលើមេឃ​ ដែលយើងមើលឃើញ​​នាវាពេលរាត្រីរាល់ថ្ងៃនេះ ប្រៀបបានទៅ​នឹងដុំពន្លឺតូចៗ ដែលបញ្ចេញរស្មីព្រិចៗ​ដ៏គួរឲ្យគន់នាពេលរាត្រី ប៉ុន្តែបើតាមរយៈ​ព្រះអាទិត្យ​របស់យើងថា យើងពិតជា​អាចស្មានដឹងថា នៅក្នុងតារាទាំងនោះ​​​កំពុង​មានអ្វីកើត​ឡើងខ្លះ។ នេះបើតាមការ​ចេញផ្សាយដោយ វែបសាយ Space នាល្ងាច​ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។

ការស្រាវជ្រាវថ្មីត្រូវ​បានបង្ហាញ​តាមរយៈរូបភាព ដែលទើបតែលេច​ឡើងនេះ គឺតារា​មួយចំនួនដែលស្ថិតនៅឆ្ងាយ​​ពីព្រះអាទិត្យរបស់យើង ហាក់កំពុងតែវិលជុំវិញ​ខ្លួនឯង នៅក្នុងស្ថានភាព​ចម្លែក។ នៅក្នុងតារា​ទាំងនោះ តំបន់អេក្វាទ័រ​របស់វាមានសកម្មភាព​យ៉ាងខ្លាំងក្លា ដែលបង្កឲ្យរូបធាតុនានាជះ​ចេញយ៉ាងខ្លាំង នៅតំបន់នោះ​ច្រើនជាង​នៅតំបន់​ប៉ូលខាងជើង និងខាងត្បូងរបស់តារា​ទាំង​នោះទៅទៀត។

សាកស្រមៃមើល​​បើសិនជាភពផែនដី មានវង្វិលខ្ញាល់ជុំវិញខ្លួនឯង​ដោយប្រែប្រួល​ទៅតាម​តំបន់នោះ តំបន់ដែលស្ថិតនៅ​ជុំវិញខ្សែ​អេក្វាទ័រ នៅក្នុងរយៈពេល ២៤ម៉ោង នឹងព្រះអាទិត្យ​​រះពីរដង និងលិចពីរដងជាក់​ជាមិនខាន។ ព្រះអាទិត្យយើង​​ក៏មានរង្វិល​ជុំវិញខ្លួនឯង​​ខ្លាំង​ក្លា និងប្រែប្រួលទៅតាម​តំបន់ដែរ ប៉ុន្តែវាមិនបង្កឲ្យ​តំបន់​ណា​មួយ​កញ្ជ្រោលឡើង ឧទាហរណ៍​ដូចជាពពួក​តារាចម្លែកៗខាងលើ ដែលក្រុមតា​រាវិទូ​បានអង្កេតឃើញនោះ​ឡើយ។

ជុំវិញបញ្ហា​ខាងលើនេះ តារាវិទូ​ឈ្មោះ Maria Weber នៃសាកល​វិទ្យាល័យ Chicago និង the Adler Planetarium សហរដ្ឋអាមេរិក​បានអះអាងថា «វាពិតជា​សំខាន់​ខ្លាំងណាស់ និងជារឿងមាន​ប្រយោជន៍ផងដែរ នៅពេលដែលយើង​អង្កេតមើលទៅ​លើវា ជាពិសេសគឺនៅពេល​ដែលសកម្មភាព​ចម្លែកមួយ ត្រូវបានអង្កេត​ឃើញ ដែលវាខុសប្លែក​ខ្លាំងពីអ្វី​ដែល​កំពុងកើតមាន​ នៅលើព្រះអាទិត្យ​របស់យើង»។

បន្ថែមពីខាងលើនេះ ព្រះអាទិត្យរបស់យើងមានបាតុភូតមួយកើត​ឡើង ដែលហៅថា «រង្វិលខ្ញាល់ប្រែប្រួល​ទៅតាមតំបន់» ហើយវា​មានន័យថា តំបន់ជិតប៉ូល​ទាំងពីរ, តំបន់​អេក្វាទ័រ, និងតំបន់ជុំវិញអេក្វាទ័រ គឺមានវង្វិលខ្ញាល់​ក្នុងល្បឿនខុសគ្នា (ភព​ព្រហស្បតិ៍ក៏​មានស្ថានភាព​បែបនេះដែរ ដែលអាច​និយាយបានថា វាបណ្តាល​មក​ពីទំហំ​ធំពេក និងជាវត្ថុអវកាស​ដែលគ្របដណ្តប់ ដោយ​ឧស្ម័នក៏ពុះកញ្ជ្រោល)។

ក្រុមតារាវិទូ​​អះអាងថា តំបន់អេក្វាទ័រ​​​របស់ព្រះអាទិត្យ គឺមានរង្វិលខ្ញាល់​ជុំវិញខ្លួនឯង​លឿនជាង​រង្វិលខ្ញាល់នៃ តំបន់​ចន្លោះប៉ូល-អេក្វាទ័រ រហូតដល់​ទៅ ១១%។ ប៉ុន្តែបើធៀប​នឹងតំបន់ជុំវិញ​ប៉ូលវិញ តំបន់អេក្វាទ័រនៃព្រះអាទិត្យ​​មានរង្វិល​លឿន​ជាងខ្លាំង​រហូតដល់ទៅ ៣០%ឯណោះ ដែលវាពិត​ជាភាពខុសគ្នា​ឆ្ងាយ​មែនទែន។

គួរបញ្ជាក់​តាមតារាវិទូថា រង្វិលជុំនៃផ្កាយមិនត្រឹមតែជាបាតុភូត​មួយនោះទេ តែវាក៏បង្ហាញ​​អំពីបុគ្គលិកលក្ខណៈ នៃផ្កាយទាំងនោះ​ផងដែរ។ តារាវិលកាន់​តែលឿន នៃកម្លាំងម៉ាញេទិច​របស់វាក៏រឹតតែខ្លាំង​ផងដែរ ប៉ុន្តែបើសិន​ជាតារាទាំងនោះ​មានតំបន់រង្វិល​ជុំខុសប្លែកគ្នា​ខ្លាំងពេក នោះបុគ្គលិក​លក្ខណៈវានឹងកាន់តែ​ស្មុគស្មាញ។ ហេតុដូច្នេះ​ទើបក្រុមតារាវិទ្យុ បង្កើតបេសកកម្ម​សិក្សាតារាចម្លែកៗ​ខាងលើ៕

ចែករំលែក