តើភពផែនដី​កំពុងឡើង​ទម្ងន់ ឬថយចុះទម្ងន់​ក្នុងមួយឆ្នាំៗ?

0

 

(ភ្នំពេញ)៖ ភពផែនដី​គឺជាទីជម្រកផង និងជាកន្លែងផ្តល់កំណត់​ដល់ជីវិតនានាផង ដែលគួរណាស់​ទទួលបានការពារ និងអភិរក្សពី​មនុស្សលោក ប៉ុន្តែអ្វីហាក់ផ្ទុយស្រឡះ​ពីការចង់បាន។ ទោះបីជាបែបនេះ​បាតុភូតធម្មជាតិជាច្រើន នៅតែបន្តកើតមានឡើង​លើផែនដី ដែលជាឥទ្ធិពល​នៃផែនដីផ្ទាល់ និងវត្ថុអវកាស​មកពីខាងក្រៅ ដែលនៅសេសសល់​ពីការបង្កើតប្រព័ន្ធ​ព្រះអាទិត្យ រាប់ពាន់លានឆ្នាំ​មកហើយ។

ថ្ងៃនេះ Cambo Space សូមលើ​យកចំណេះដឹងថ្មីមួយទៀតថា ទាក់ទង​ទៅនឹងទម្ងន់​នៃភពផែនដី ដោយសំនួរមួយនេះ​ធ្លាប់មានការចោទសួរជាច្រើនមក​ហើយនោះគឺ តើភពផែនដីយើង​កំពុងថយទម្ងន់ ឬឡើងទម្ងន់​ក្នុងមួយឆ្នាំ? មុននឹង​ឆ្លើយសំនួរនេះ​យើងត្រូវធ្វើការ​យល់ដឹងពីទម្ងន់នៃភពផែនដី​យើងសិន នោះគឺផែនដី​បច្ចុប្បន្ននេះ​មានទម្ងន់ 5.972 × 10^24 kg ឬ ៥.៩៧២គីឡូក្រាម គុណនឹង ១០ ស្វ័យគុណ ២៤។

១៖ ផែនដីបាត់​បង់ទម្ងន់៖ អ្នកវិទ្យាសាស្ត្រ​អះអាងថា ផែនដីបានបាត់​បង់ទម្ងន់​យ៉ាង​ហោចណាស់ ៩៥,០០០តោនក្នុងមួយឆ្នាំ ដែលសុទ្ធសឹងជា​បរិយាកាសផែនដី ដែលត្រូវបាន​ព្យុះព្រះអាទិត្យ ឬកម្លាំងងងឹតនៃទីអវកាស​រុញច្រានឲ្យខ្ទាតចេញពីភព​ផែនដី។ ឃើញចំណុច​នេះអ្នកប្រាកដជាគិតថា ផែនដីមួយឆ្នាំៗ​កំពុងថមថយទម្ងន់ ប៉ុន្តែសូម​អានចំណុចទី ២ សិនសឹមកាត់សេចក្តី។

២៖ ផែនដីកើន​ឡើងទម្ងន់៖ អ្នកវិទ្យាសាស្ត្រ​អះអាងថា យ៉ាងហោចណាស់អាចម៍​ផ្កាយ ឬកម្ទេច​កម្ទីអវកាស (ដុំថ្ម ឬធូលី​អវកាស) សរុបទម្ងន់ជាង ៤០,០០០គីឡូក្រាម បានធ្លាក់មកលើផ្ទៃផែនដី​​ជារៀងរាល់ឆ្នាំ ដែលក្នុងន័យ​នេះអ្នក​អាចគិតថា ផែនដីកំពុងកើន​ឡើងទម្ងន់​បន្ថែម​​ជារៀង​រាល់ឆ្នាំ។ ប៉ុន្តែចូល​ចងចាំថា មិនមែនចេះតែ​មានអាចម៍ផ្កាយ​តូចៗ ឬធូលី​ធ្លាក់ចុះមកបាន​ជារៀងរហូត​នោះ​ឡើយ។

ដូច្នេះសរុប​សេចក្តីមក បើយើងបូកដកចំនួន​គីឡូក្រាមដែលផែនដី​បាត់បង់ និងទទួល​បានជា​រៀងរាល់ឆ្នាំ​នោះ យើងអាចសន្មត់បានថា ភពផែនដីរបស់​យើង​បានថយចុះទម្ងន់​រាប់ម៉ឺនគីឡូក្រាម​ទៅក្នុងទីអវកាសក្នុងមួយឆ្នាំៗ ប៉ុន្តែធៀបចំនួនបាត់បង់នេះ ទៅ​នឹងទម្ងន់នៃភពផែនដី​ទាំងមូល ការបាត់បង់​នេះគឺស្ទើរតែអាចនិយាយបានថា ទោះបី​ជា​រាប់ពាន់​លានឆ្នាំទៀត ក៏មិនអាចឲ្យផែនដី​ប្រែជាតូច​គួរឲ្យកត់​​សម្គាល់នោះ​ដែរ៕

ចែករំលែក