រង់ចាំទស្សនា​ភាពយន្ត​វិទ្យាសាស្ត្រ Replicas ស្តីពីការ​ជួយឲ្យមនុស្សស្លាប់​ហើយ​ឲ្យរស់ឡើង​វិញ!

0

 

(អាមេរិក)៖ តើយើងទាំង​អស់គ្នាមានធ្លាប់​ឆ្ងល់ដែរទេថា ការវះកាត់ផ្លាស់​ប្តូរស្មារតីរបស់​មនុស្ស (Human Consciousness) ដូច​​នៅ​ក្នុង​​ភាពយន្ត​វិទ្យាសាស្រ្ត​​បែប​​​ស្រមើ​​ស្រមៃ​​នោះ បានចាប់ផ្តើម​ឡើងពីដំបូងដោយ​របៀបណា ខណៈខ្សែភាពយន្ត​លក្ខណៈប្រឌិត​បែបវិទ្យាសាស្ត្រ (Sci-Fi) មួយដែលនឹង​ត្រូវបញ្ចាំងក្នុងរោងភាពយន្ត​ នាពេលឆាប់ៗខាងមុខ នឹងផ្តោតទៅ​លើចម្ងល់នេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញ​ពីវែបសាយ Space.com នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។

ខ្សែភាពយន្ត​ខាងលើមានឈ្មោះថា «Replicas» ដែលមានន័យថា វត្ថុចម្លង និងជាស្មាដៃផលិតថ្មី ​របស់តារាភាពយន្តហូលី​វូដ​​ដ៏ល្បី​ម្នាក់​របស់​អាមេរិក គឺលោក គានូ វីវែស (Keanu Reeves) ហើយបន្ទាប់ពីស្ងាត់ដំណឹង​មួយរយៈ ខ្សែភាពយន្តនេះ ទើបតែបញ្ចេញ​ឃ្លីប Trailer ថ្មីមួយ​ទៀត។

សម្រាប់ខ្លឹមសារ​សង្ខេបនៃសាច់រឿង​ទាំងមូល គឺលោក Reeves នឹងដើរតួជា​អ្នកវិទ្យាសាស្រ្តម្នាក់ ដែលព្យាយាម​ធ្វើពិសោធន៍ឲ្យ​​គ្រួសាររបស់​លោកមានជីវិតរស់​ឡើងវិញ បន្ទាប់ពីពួកគេ​បានបាត់បង់​ជីវិត នៅក្នុងគ្រោះ​ថ្នាក់ចរាចរណ៍ តាមរយៈការប្រើប្រាស់​​បច្ចេកវិទ្យា​ចម្លង (Replication Technology)។

គួរជម្រាបថា បើតាមវែបសាយ​ព័ត៌មានភាពយន្ត IMDb ខ្សែភាពយន្ត Replicas នឹងត្រូវចាប់បញ្ចាំង​នៅតាមប្រទេសមួយចំនួន​​នៅ​ចុងឆ្នាំនេះ ហើយអ្នកដែលចូលចិត្ត និងចង់ស្វែងយល់អំពីវិទ្យាសាស្ត្រ-វេជ្ជសាស្ត្រ ពិតជាអាចទស្សនាបាននៅពេលឆាប់ៗ ខណៈដែលមូលហេតុចម្បងនៃការទស្សនារឿងនេះ គឺតើធ្វើម្តេចទៅទើប​​អាចព្យាបាល​ឲ្យមនុស្ស​ស្លាប់ហើយ អាចរស់​ឡើងវិញបាន?

ចែករំលែក