ពិតមែនឬ? ជិវិតភព​​អេលៀនអាចមាន​​ពណ៌ស្វាយ ហើយសូម្បី​តែភពផែនដីយើងដំបូងៗ ក៏បែបនេះ​ដែរ?

0

 

(អាមេរិក)៖ ការសិក្សាដ៏ថ្មី​សន្លាងមួយទៀត​ហើយ ត្រូវបានចេញផ្សាយកាលពី​ពេលថ្មីៗនេះ ដោយក្នុងនោះក្រុមអ្នក​ស្រាវជ្រាវ​បានសន្និដ្ឋានថា ជីវិតអេលៀននៅ​ភពផ្សេងទៀត ទំនង​ជាអាចមាន​ពណ៌ស្វាយ ដែលខុសពីផែនដីយើង​ដែលគ្របដណ្តប់ដោយ​ពណ៌ខៀវ និងបៃតងចំរុះគ្នានាពេលបច្ចុប្បន្ន ប៉ុន្តែជីវិតដំបូងៗ​ក៏អាចមានពណ៌​ស្វាយផងដែរ។ នេះបើតាមការចេញផ្សាយដោយ​វែបសាយ Space នាយប់ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។

ការលើកឡើងថា ជីវិតភពអេលៀន​អាចមានពណ៌ដូចផ្កា​ឡាវិនដ័រខាងលើនេះ គឺ​ធ្វើ​ឡើងដោយអ្នក​សិក្សាផ្នែកជីវៈសាស្ត្រ Shiladitya DasSarma នៃសាកល​វិទ្យាល័យ Maryland សហរដ្ឋអាមេរិក និងអ្នកស្រាវជ្រាវ​ឈ្មោះ Edward Schwieterman នៃសាកល​វិទ្យាល័យរដ្ឋ​កាលីហ្វរញ៉ា។ អ្នកទាំងពីរបាន​ស្វែងយល់ដូចគ្នាថា មុនពេល​រុក្ខជាតិ​​បៃតង​ចាប់ផ្តើមស្រូបយក​ថាមពលពីពន្លឺ​ព្រះអាទិត្យ ពពួកអូកានិចពណ៌ស្វាយដំបូងៗ ក៏បាន​ចាប់ផ្តើម​ប្រើវិធីដូចគ្នា​នេះដែរ ហើយពពួកអេលៀន​រឹតតែមិនខុសគ្នា​ទៀត។

បន្ថែមពីខាង​លើនេះ អ្នកស្រាវជ្រាវ​ខាងលើនេះ ក៏បានអះអាងថែមទៀតដែរថា ជីវិតនៅលើផែនដី​ដំបូងៗ គឺអាចត្រូវបានគ្រប​ដណ្តប់ដោយពណ៌ស្វាយ ដែលមានលក្ខណៈ​ដូចស្រទាប់​ផ្កាឡាវិនដ័រ។ ការហ៊ានសន្និដ្ឋាន​បែបនេះ ក៏ព្រោះតែក្រុមតារា​វិទូកន្លងមក ធ្លាប់​បានរកឃើញភព​ផ្សេងថ្មីៗមួយចំនួន ហើយក្រុមតារាវិទូបាន​ព្យាយាម​កំណត់ពណ៌​នៃភព​ទាំងនោះ តាមរយៈការសិក្សាពន្លឺដែលចាំង​ចេញពីពួកវា។ វាក៏ជាវិធីមួយ​នៅក្នុង​ការស្វែង​រកពិភពបៃតងនៅ​ក្នុងទីអវកាសផងដែរ ប៉ុន្តែក្រុមអ្នក​វិទ្យាសាស្ត្រ គួរតែចាប់ផ្តើមរុករក​ពិភពដែលមាន​ពណ៌ស្វាយវិញ ដែលត្រូវបានចាត់ទុក​ជាកំណកកើតដំបូងនៃជីវិត។

សម្រាប់គំនិត​ដែលថា ផែនដីពីដើមឡើយអាច​មានពណ៌បៃតងនេះ គឺមិនមែន​ជារឿងថ្មី​ពេលនោះឡើយ ដោយលោក DasSarma និងក្រុមការងារ​របស់លោក ក៏ធ្លាប់​បានលើក​ឡើងពីទ្រឹស្តីនេះម្តង​ដែរកាលពីឆ្នាំ២០០៧។ ការគិតកាណណោះ គឺបែបនេះ៖ «រុក្ខជាតិ​នានា​​ធ្វើការ​សំយោគខ្លួនឯង​​ដោយប្រើប្រាស់​ក្លរ៉ូភីល ដើម្បីបំលែង​​យក​ថាមពល​ពីព្រះអាទិត្យ ប៉ុន្តែពួកវា​មិន​បានស្រូបយក​ពន្លឺ​បៃតងនោះឡើយ។ វាជាការ​រាំងស្ទះមួយ ពីព្រោះពន្លឺបៃតង​ពីព្រះអាទិត្យ គឺសំបូរហូរហៀរណាស់។ ការលើកឡើងរបស់លោក DasSarma នោះ​ប្រហែលជាចង់សំដៅលើពណ៌ផ្សេងទៀតនៃពន្លឺ ដែលរុក្ខជាតិ​កាលពីបាន​​ស្រូប​យកមក ដើម្បី​ធ្វើរស្មីសំយោគ (ចេញជារុក្ខជាតិ ឬជីវិត​ពណ៌ស្វាយ) ខ្លួនឯង​តែម្តង»។

គួរបញ្ជាក់ថា ក្រុមអ្នកសិក្សា​ខាងលើនេះបានព្យាយាមស្វែងរក​អំណះអំណាង និងការ​ពិសោធន៍បែបជីវៈសាស្ត្រ​ជាច្រើន អំពីការបំលែងពណ៌​នៃរុក្ខជាតិ និងជីវិត តាមរយៈ​ការធ្វើរស្មីសំយោគ​ជាមួយថាមពល​ព្រះអាទិត្យ ជាពិសេសគឺនៅពេល​ភពណាមួយ ចាប់ផ្តើមមានជីវិត​អេលៀនកកើត​ឡើងដំបូងៗ។ ពួកគេបាន​អះអាងថា ដំណើរនៃការ​បំលែងពណ៌ស្វាយ​របស់ផ្កាឡាវិនដ័រ និងផ្កាមួយចំនួន​ទៀតលើផែនដី គឺអាចនឹងដូច​ទៅនឹង​អ្វី​ដែលជីវិតអេលៀន​នៅភពផ្សេង ដែលបានបំលែងជាមួយរស្មី​ព្រះអាទិត្យរបស់​ពួកគេដែរ។ យ៉ាងណា​ក៏​ដោយ លទ្ធផលខាង​លើនេះ គឺកំពុងស្ថិតនៅក្នុង​ការសិក្សានៅឡើយ៕

ចែករំលែក