ថាមពល​ខ្យល់ពិត​ជាបរិសុទ្ធ និងជួយ​គាំពារបរិស្ថាន​បានយ៉ាង​ប្រសើរ, សូមគាំទ្រឲ្យមាន​ការវិនិយោគ​លើវិស័យ​នេះ!

0

 

(កែនយ៉ា)៖ ថាមពលជាង ៣១០មេហ្គាវ៉ាត់ នឹងត្រូវប​ន្ថែម​ចូលទៅក្នុងបណ្តាញ​ផ្គត់ផ្គង់អគ្គិសនី​ជាតិ នៃប្រទេសកែនយ៉ា នៅចុងខែ​តុលា​នេះ នៅពេល​ដែលសួនផលិតថាមពលអគ្គិសនី​ដោយប្រើកម្លាំងខ្យល់បក់​ដ៏ធំមួយ ត្រូវបានតភ្ជាប់ ក្រោយការធ្វើតេស្ត​ចប់​រួច​រាល់​​ជា​​ស្ថាពរ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។

អាជ្ញាធរកែនយ៉ា​បានឲ្យដឹងនាសប្តាហ៍​នេះថា ការធ្វើតេស្ត​ទៅលើ​បង្គោលផលិតអគ្គិសនី​ដោយប្រើកម្លាំងខ្យល់ (Wind Turbine) ​​ចំនួន ៣៦៥គ្រឿង ជិតចប់សព្វគ្រប់​ជាស្ថាពរហើយ ខណៈពួកវា​នឹងអាចចាប់ដំណើរការ​ផ្គត់ផ្គង់ ថាមពល​បានជាផ្លូវការនៅចុង​​ខែ​តុលា​​នេះ។

 

គួរជម្រាបថា គម្រោងសួន​ថាមពលខាងលើ ដែលមានទីតាំងនៅភាគខាងជើង​កែនយ៉ា ត្រូវគេរំពឹងថា នឹង​ជួយ​កាត់​បន្ថយ​ថ្លៃ​​ប្រើ​ប្រាស់​ថាម​ពល​អគ្គិសនី ក្នុងប្រទេស​អាហ្វ្រិកខាងកើតមួយនេះ ខណៈដែលវាជា​ថាមពលស្អាត និងជួយគាំពារដល់​បរិស្ថានបាន​យ៉ាងប្រសើរបំផុត៕

ចែករំលែក