តោះ! មកទស្សនារូបភាព​អស្ចារ្យទាំង ៥ ដែលធ្វើឲ្យ​​លោកអ្នក​ស្រឡាញ់​ចក្រវាឡនេះ​រឹតតែ​ខ្លាំង (រូបភាពខាងក្នុង)

0

 

(អាមេរិក)៖ នៅចុង​ខែតុលា ឆ្នាំ២០១៨នេះ វែបសាយ​អវកាស Space.com បានធ្វើការចងក្រង​​ជាជម្រើសរើសរូបភាព​​អស្ចារ្យៗ​ ប្រចាំសប្តាហ៍​ទាក់ទិន​នឹង​វិស័យ​​អវកាស ដែលរូបភាព​ជាច្រើននេះ ពិតជាចំណី​ចក្ខុដែលធ្វើឲ្យបណ្តា​បងប្អូន​អ្នក​ស្រឡាញ់វិស័យ​នេះទាំងអស់ ទទួលបាន​អារម្មណ៍រំភើប និងធូរស្រាយ​​ក្រោយ​ពីបានទស្សនា។ ចង់ដឹងថា​រូបភាពអស្ចារ្យៗ​ទាំងនោះមានអ្វីខ្លះ សូមទស្សនា​ជាបន្តបន្ទាប់ដូចខាងក្រោមនេះ៖

១៖ រូបភាពនៃ​តំបន់បង្កើត​ផ្កាយមានឈ្មោះ The Skull and Crossbones Nebula ឬ NGC 2467 ដែលថតបានដោយ​​​​មជ្ឈ​មណ្ឌល​ឃ្លាំ​​មើល​ទី​អវកាស​​អឺរ៉ុប European Southern Observatory។

២៖ រូបភាពនៃ​បាតុភូតព្យុះរាងអង្កាញ់ៗ​នៅលើភពព្រហស្បតិ៍ (Jupiter) ដែលថតបាន​ដោយកាមេរ៉ា JunoCam របស់យាន​អវកាស Juno។

៣៖ រូបភាព​នៃយាន BepiColombo ​ដែលជាបេសកកម្មរួម​រវាងអឺរ៉ុបនិងជប៉ុន ត្រូវបាញ់​បង្ហោះឡើង​ទៅកាន់ភពពុធ (Mercury)។

៤៖ កាឡាក់ស៊ីចំនួន ០៣ ដែលនៅចម្ងាយ​ដ៏សែនឆ្ងាយ មើលទៅហាក់​ដូចជាកំពុងបញ្ចេញ​ស្នាមញញឹម នៅក្នុងរូបភាព​ដែលថត​បាន​ដោយកែវយឺត​អវកាស Hubble។

៥៖ រូបភាពនៃតំបន់​បង្កើតផ្កាយដែលមានរូបរាងដូចដាន​ជើងសត្វឆ្មា។ តំបន់នេះមាន​ឈ្មោះថា Cat’s Paw Nebula ឬ NGC 6334 ​ស្ថិតនៅចម្ងាយ​៤,២០០ឆ្នាំពន្លឺ​ពីផែនដី ក្នុង​​កញ្ចុំផ្កាយ Scorpius។ រូបភាពនេះ ជាស្នាដៃថត​របស់កែវយឺតអវកាស Spitzer៕

ចែករំលែក