ទីបំផុតរុស្ស៊ី​ស្តារកិត្តិយសឡើងវិញ​បានហើយ ដោយធ្វើ​ការបាញ់​បង្ហោះផ្កាយរណប​មួយ ដោយជោគជ័យ!

0

 

(ប៉ារីស)៖ បន្ទាប់ពីទទួល​បរាជ័យក្នុងការបាញ់​បង្ហោះគ្រាប់រ៉ុក្កែត ដើម្បី​បញ្ជូនអវកាសយានិក​​ទៅកាន់ស្ថានីយអវកាស​ កាលពីខែតុលា​​​កន្លង​ទៅ នាថ្ងៃអង្គារសប្តាហ៍នេះ​ប្រទេសរុស្ស៉ី​ បានបញ្ជូន​ផ្កាយរណប​មួយគ្រឿង ទៅដាក់នៅគន្លងផែនដី​ដោយជោគជ័យ។ នេះ​បើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ផ្កាយរណបខាងលើ​មានឈ្មោះថា MetOp-C គឺជាផ្កាយរណប​ទី ៣ និងជាផ្កាយរណបចុងក្រោយ​​​របស់អង្គការអន្តររដ្ឋាភិបាល​​នៃ​តំបន់អឺរ៉ុប European Organisation for the Exploitation of Meteorological Satellites ហៅកាត់ថា EUMETSAT។ ​ប្រភេទ​​ផ្កាយរណប​ MetOp ត្រូវការចាំបាច់​ដើម្បីព្យាករណ៍​អាកាសធាតុ​សម្រាប់រយៈពេលពី ១២ម៉ោងទៅដល់ ១០ថ្ងៃមុន។

គួរជម្រាបថា គ្រឿងទី ១ និងទី ២ នៃផ្កាយរណប​ប្រភេទ​ គឺ MetOp-A និង MetOp-B ត្រូវបានបាញ់បង្ហោះ​កាលពី​ឆ្នាំ២០០៦ និង​ឆ្នាំ២០១២ ហើយរហូតមក​ទល់ពេលនេះ ពួកវាទាំង​ពីរគ្រឿង ​កំពុងបន្តធ្វើប្រតិបត្តិការ​ដោយជោគជ័យ​​ក្នុងទីអវកាស និង​បាន​ចូល​រួមចំណែកយ៉ាងធំធេង​​ដល់ការកាត់បន្ថយ​កំហុសឆ្គងនានា ក្នុងការព្យាករណ៍​អាកាសធាតុ៕

ចែករំលែក