ព្យុះកួចពណ៌ខ្មៅដ៏ចម្លែកបំផុតត្រូវយាន Juno ថតបាននៅភពព្រហស្បតិ៍ (រូបភាពខាងក្នុង)

0

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានបញ្ចេញរូបភាពអស្ចារ្យមួយសន្លឹកថ្មី​នៃភពព្រហស្បតិ៍ (Jupiter) ដែលភពឧស្ម័នយក្ស និងធំជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។

ក្នុងរូបភាពដែលថតបានអំឡុងការហោះឆ្វែលលើកទី ២០ របស់យានអវកាស Juno ទៅកៀកភពព្រហស្បតិ៍ កាលពីចុងខែឧសភា គេកត់សម្គាល់ឃើញព្យុះគួរឲ្យចាប់អារម្មណ៍ប្លែកមួយមានរាងមូលក្រឡង់ និងពណ៌ខ្មៅ ខណៈ Juno ស្ថិតនៅចម្ងាយប្រមាណជា ១៤,៩៦៦គីឡូម៉ែត្រពី Jupiter ប៉ុន្តែពុំទាន់មានការបកស្រាយថា តើហេតុអ្វីបានព្យុះនេះមានពណ៌ខ្មៅចម្លែកបែបនេះឡើយ។

គួរជម្រាបថា យានអវកាស Juno ដែលយកឈ្មោះតាមអាទិទេពស្រីម្នាក់ក្នុងជំនឿរបស់ពួករ៉ូម៉ាំង បានធ្វើការសិក្សា និងបាញ់បញ្ជូនរូបភាពជាច្រើនសន្លឹកនៃទិដ្ឋភាពរបស់ភពព្រហស្បតិ៍​មកកាន់ផែនដីវិញ ចាប់តាំងតែពីវាបានទៅដល់ទីនោះកាលពីឆ្នាំ២០១៦ ក្រោយការធ្វើដំណើររយៈពេល ០៥ឆ្នាំ ក្នុងទីអវកាស៕

ចែករំលែក