ផ្កាយរណបអាមេរិកថតរូបភពផែនដីពីទីអវកាស ដែលមើលទៅគួរឲ្យព្រឺព្រួច (រូបភាពខាងក្នុង)

0

(អាមេរិក)៖ ផ្កាយរណបឧតុនិយមមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានផ្តិតយករូបភាពដ៏អស្ចារ្យមួយ នៃភពផែនដីពីអវកាស ដោយក្នុងនោះមានទិដ្ឋភាពពិសេសចំនួនពីរ គឺស្រមោលរបស់ព្រះច័ន្ទ ហើយនិងព្យុះធំមួយ នៅលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។

ស្រមោលព្រះច័ន្ទនៅក្នុងនោះរូបខាងលើ ត្រូវបានផ្កាយរណប GOES-West ដែលជាគម្រោងរួមគ្នារបស់ទីភ្នាក់ងារឧតុនិយម NOAA និងទីភ្នាក់ងារអវកាសអាមេរិក NASA ថតយករូបភាពកំឡុងបាតុភូតសូរ្យគ្រាស ដែលកើតមានឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក និងតំបន់អាមេរិកខាងត្បូង។ ស្រមោលខ្មៅនោះ ស្ថិតនៅខាងភាគត្បូងព្យុះ Hurricane ធំមួយឈ្មោះថា Barbara។

គួរជម្រាបថា បាតុភូតសូរ្យគ្រាសជារឿយៗកើតឡើង ក្នុងគម្លាតពេល១៨ខែម្តង នៅពេលដែលព្រះច័ន្ទស្ថិតនៅចន្លោះកណ្តាលរវាងព្រះអាទិត្យ និងផែនដី ក្នុងស្ថានភាពបន្ទាត់ត្រង់ ហើយពេលស្រមោលខ្មៅរបស់ព្រះច័ន្ទ បានជះទៅលើផ្នែកមួយរបស់ផែនដី ដែលធ្វើតំបន់នោះងងឹតទៅតាមកម្រិតនៃសម្រោលព្រះច័ន្ទ៕

ចែករំលែក